គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជា អញ្ជើញចូលរួមសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជា អញ្ជើញចូលរួមសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសន្និសីទ(COP28) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ។

នៅចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភពលោកចំនួន ១៩៧ប្រទេស ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យ COP28 ចាប់ផ្តើមកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ភាពធន់នឹងអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ពីការបេ្តជ្ញាចិត្តរបស់កម្ពុជា ជាមួយពិភពលោក៖
១- រក្សាអោយបាននៅសីតុណ្ហភាពត្រឹម 1.5 អង្សារ
២-ការជម្រុញការប្រើប្រាស់ថាមពលកកើតឡើងវិញអោយបាន ៧០% ដែលបច្ចុប្បន្នយើងមាន ៦២%
៣-ការបង្កើនកាបូនស្តុក តាមរយៈការពង្រីកផ្ទៃដីព្រៃឈើស្រូបកាបូន
៤-ការជម្រុញ និងអំពាវនាវ អោយអន្តរជាតិកៀរគរថវិកាពីប្រភព មូលនិធិអាកាសធាតុបៃតង(GCF),មូលនិធិបន្សាំ(Adoption Fun),មូលនិធិ បាត់បង់ និងខូចខាត(Loss and damage Fund )។
គួរបញ្ជាក់ថា : នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្រៅពីធ្វើសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត ក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំរិតខ្ពស់ទ្វេភាគីជាមួយ អង្គការ CI (High-Level Bilateral Meeting MoE/CI) ,កិច្ចប្រជុំជាមួយប្រធានលេខាធិការដ្ឋាន UN Forum on Forest (UNFF) និងកិច្ចប្រជុំកំរិតខ្ពស់ បណ្តាប្រទេសជាដៃគូ JCM លើកទី៩ (9th JCM Partners Countries’ high-level meeting)៕IMG_20231210_132051_851 IMG_20231210_132100_964 IMG_20231210_132101_149 IMG_20231210_132101_783 IMG_20231210_132101_753

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |