ខេត្តកោះកុង:កម្មករជាស្តី្រស៊ីឈ្នួលអូសរទេះដឹកទំនិញម្នាក់នៅច្រទ្វាអន្តរជាតិចាំយាមខេត្តកោះកុងត្រូវបានសមត្តិកិច្ចថៃឃាត់ខ្លួននៅព្រឹកថ្ងៃទី០៩ខែធ្មូឆ្នាំ២០១៦ក្រោយគេរកឃើញកញ្ឆក្រៀមប្រមាណ០,៥គីឡូក្រាមរួមជាមួយវត្ថុនិងវត្ថុតាងមួយចំនួនទៀតដែលស្ត្រីរូបនោះស៊ីឈ្នួលដឹកទំនិញតាមរទេះរុញបានឆ្លងផុតពីច្រកត្រួតរបស់កម្ពុជាហើយចូលទៅក្នុងប្រទេសថៃអោយជនបរទេសម្នាក់ជាជនជាតិរុស្សីដោយមិនដឹងថាមានបង្កប់គ្រឿងញៀនកញ្ឆានៅក្នុងកាបូបដែលគាត់ស៊ីឈ្នួលអូសនោះ ឡើយក្រោយពីស្ត្រីខ្មែរអ្នកអូសរទេះរូបនេះត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន។ជនបរទេសដែលជាម្ចាស់របស់បានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។
លោកកៅ សារណា ប្រធានច្រកអន្តោប្រវេសន៍ប្រចាំច្រកទ្វាបានអោយដឹងថា
ករណីនេះបានកើតឡើងដោយការបន្លំពីសំណាក់ជនជាតិរុស្សីដែលជាម្ចាស់ទំនិញ។
លោកអ៊ូចទូចនាយករដ្ឋបាលសាលាខេត្តកោះកុងក៏បានអោយដឹងផងដែរថាចំពោះករណីនេះរដ្ឋបាលសាលាខេត្តនិងបើកការចុះអង្កេតដើម្បីរកហេតុផលអោយដឹងពិតប្រាកដជាមួយនិងការទំនាក់ទំនងជាមួយខាងភាគីថៃក្នុងរឿងនេះ។
ស្ត្រីស៊ីឈ្នួលអូសរទេះត្រូវគេស្គាល់ឈ្មោះ ហ៊ុតសុខគ្រឿន ភេទ ស្រី មានអាយុ៥៤ឆ្នាំ៕