គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អភិបាលខេត្តកណ្ដាល ប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សប្រឡងជាប់និទ្ទេសA ក្នុងក្រុងតាខ្មៅ

អភិបាលខេត្តកណ្ដាល ប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សប្រឡងជាប់និទ្ទេសA ក្នុងក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលកណ្តាល បានប្រកាសផ្តល់រង្វាន់ម៉ូតូចំនួន ៣២គ្រឿង ជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA សម្រាប់ក្រុងតាខ្មៅ នាពេលឆាប់ៗខាងមុខនេះ ហើយចំពោះក្រុង-ស្រុកណាដែលមានសិស្សប្រឡងជាប់និទ្ទេសA ក៏ឯកឧត្តមអភិបាលខេត្ត តម្រូវឱ្យអាជ្ញាធរត្រូវផ្ដល់រង្វាន់ម៉ូតូជូនផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល ព្រមទាំងលោកគ្រូអ្នកគ្រូ ដែលបានយកអស់កម្លាំងកាយចិត្ត ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស ពោលគឺខេត្តកណ្ដាល មានចំនួនបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះចំនួន ៨១៦៧នាក់ ស្មើនឹង ៧៦,៤៨% ដោយក្នុងនោះនិទ្ទេសA មាន ១៤៨នាក់ ស្រី ៩១នាក់។

ឯកឧត្ដមអភិបាលខេត្ត បានជំរុញ និងគាំទ្រដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវប្រើប្រាស់ស្តង់ដារសាលាគំរូ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសជួយជំរុញដល់ការប្រឡងជាប់និទេសA ក្នុងខេត្តកណ្ដាល កាន់តែទទួលបានចំណាត់ថ្នាក់ល្អទូទាំងប្រទេសនាពេលអនាគត់ មិនតែប៉ុណ្ណោះថែមទាំងជួយលើកកម្ពស់ឥរិយាបថសិស្សល្អ សក្តិសមជាកុលបុត្រខ្មែរ ដែលមានអរិយធម៍ខ្ពង់ខ្ពស់ មានគុណធម៍ សីលធម៍ និងសុជីវធម៍ ចេះដឹងគុណូបការៈចំពោះលោកគ្រូ -អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនឱ្យមានចំណោះដឹង ជំនាញសមត្ថភាព និងទេពកោសល្យដល់ខ្លួនផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវ សហការគ្នាក្នុងការបង្កាបល្បែងស៊ីសងខុសច្បាប់ ពិសេសល្បែង online និងបទល្មើសគ្រឿងញៀនកុំឱ្យកើតមាននៅមូលដ្ឋាន ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែម ចំពោះការងារដោះស្រាយបញ្ហា សំណូមពរនានា របស់ប្រជាពលរដ្ឋ។IMG_20231210_182943 FB_IMG_1702206442735 FB_IMG_1702206440316 FB_IMG_1702206466499 FB_IMG_1702206490223 FB_IMG_1702206506231 FB_IMG_1702206449656

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |