គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លិខិតមិត្តអ្នកអាន! ភាពអាមាស់របស់ទណ្ឌិត អ៉ឹង លីប៉េង និងវិទ្យុក្រៅច្បាប់ ក្រោយរួមដៃគ្នាបង្កើតឆាកល្ខោនលាភពណ៌លើមន្ត្រីជាន់ខ្ពស់កម្ពុជា

លិខិតមិត្តអ្នកអាន! ភាពអាមាស់របស់ទណ្ឌិត អ៉ឹង លីប៉េង និងវិទ្យុក្រៅច្បាប់ ក្រោយរួមដៃគ្នាបង្កើតឆាកល្ខោនលាភពណ៌លើមន្ត្រីជាន់ខ្ពស់កម្ពុជា

(ភ្នំពេញ)៖ កលល្បិចអុជអាល់ ញុះញង់ បង្កើតខ្សែភាពយន្តដូចរឿងល្ខោន ពីសំណាក់ជនមិនគោរពច្បាប់រដ្ឋ ដែលមានការរួមដៃគ្នាជាមួយនឹងវិទ្យុក្រៅច្បាប់ និរទេសនៅបរទេស ដើម្បីលាភពណ៌ក្នុងចេតនាបំផ្លាញកិត្តិយសមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវរលាយដូចអំបិលត្រូវទឹក ខណៈភាពយុត្តិធម៌ និងការស្អាតស្អុំ ត្រូវបានលាតត្រដាងតាមរយៈអំណាចសាលដីការរបស់តុលាការ ជូនអ្នកដែលគោរពខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋ។

ភាពអាមាស់ដែលទណ្ឌិត អ៉ឹង លីប៉េង និងបក្ខពួក ដែលសហការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈបណ្តាញព័ត៌មានសង្គម VOD ដើម្បីបង្កាច់បង្អួចកិត្តិយសលោក អ៊ាង សុផល្លែត មិនត្រឹមតែជាការវាយប្រហារ ជាលក្ខណៈបុគ្គលនោះទេ ជនទាំងនេះបានផ្សាភ្ជាប់មុខងារ លោកជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមុខងារនានារបស់ក្រុមគ្រួសារ ដែលបង្ហាញពីចេតនាធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ មានចរិកញុះញង់ ខុសពីការពិត នាំឱ្យមានការរើសអើងបុគ្គល ក៏ដូចជារើសអើងអ្នករាជការសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថាប័ន រាជរដ្ឋាភិបាលស្របច្បាប់ ដែលបានបោះឆ្នោតគាំទ្រ និងបង្កើតដោយសំលេងច្រើនលើសលប់ នាពេលកន្លងមក។

លោកបណ្ឌិត អ៊ាង សុផល្លែត គឺជារដ្ឋមន្ត្រីមួយរូប នៅក្នុងជួររាជរដ្ឋាភិបាល អាណត្តិទី៧  នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងជាមន្ត្រីស្អាតស្អំមួយរូបដែលគោរព និងជាថ្នាក់ដឹកនាំគំរូក្នុងសង្គម ដែលស្រឡាញ់យុត្តិធម៌ សុចរិត ត្រឹមត្រូវ យុត្តិធម៌ មិនពុករលួយ ហើយក៏មិនឃ្លាតពីច្បាប់នោះដែរ។

បុគ្គលិកលក្ខណៈ របស់លោកបណ្ឌិត អ៊ាង សុផល្លែត សម្រាប់សង្គមកម្ពុជា និងក្នុងនាមជារដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺបានរឹតបណ្តឹងយ៉ាងខ្លាំងលើច្បាប់ការគ្រប់គ្រងធនធានធម្មជាតិ លោកបានដាក់ចេញវិធានការសំខាន់៤ចំណុច ដែលក្នុងនោះ មានការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធររាជធានីខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ បង្រាបបទល្មើសធនធានធម្មជាតិ សហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអ្គភាពប្រឆាំងអំពើពុករលួយ អនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ និង បង្កើនការដាំដុះព្រៃឈើឱ្យច្រើនជាងការលួយកាប់ខុសច្បាប់ និងជួយឱ្យសហគមន៍មានជីវភាពល្អប្រសើរតាមរយៈទេសចរណ៍ធម្មជាតិ និងការទទួលបានពីការលក់កាបូន។

ដោយឡែកសម្រាប់អ្នកលេងបណ្តាញសង្គម ក៏ដូចជាប្រជាពលរដ្ឋ បានាំគ្នាកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា តាំងពីដំណាក់កាលរាជរដ្ឋាភិបាលអាណត្តិមុនៗ លើការងារបម្រើប្រជាពលរដ្ឋ ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងជាមន្ត្រីរាជការម្នាក់ មានចំណេះដឹងទូលំទូលាយ ផ្សារភ្ជាប់នឹងភាពស្អាតស្អុំ ទើបសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់
សម្រេចទុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងរាជការ អាណត្តិទី៧នេះ។

ក្រៅពីមានតួនាទីជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីនីតិកាលចាស់ រហូតទទួលបានការតែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកត្រូវបានប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គមទទួលស្គាល់លោកថា ជាអ្នជំនាញកសិកម្ម និងពូកែថ្នាំខ្មែរ នៅពេលលោកបានផ្សាព្វផ្សាយលើទំព័រហ្វេសប៊ុក ដែលមានការគាំទ្រពីអ្នកតាមដាន់រាប់លាននាក់ នាពេលកន្លងមក។

ក៏ប៉ុន្តែអ្វីដែលមិនអាចទទួលយកបាននោះគឺថ្មីៗ មានម្នាក់ជាទណ្ឌិត ឈ្មោះ អ៉ឹង លីប៉េង បានរួមដៃគ្នាជាមួយវិទ្យុក្រៅច្បាប់ VOD Khmer បង្កភាពញុះញង់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ ក្នុងចេតនាបំភាន់ការពិតនៃភាពស្អាតស្អំរបស់លោកបណ្ឌិត អ៊ាង សុផល្លែត ដែលជាថ្នាក់ដឹកនាំមួយរូបរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យសាធារណជនភាន់ច្រឡំ ព្រមទាំងជាអំពើនៃការញុះញង់ឱ្យមានសាធារណមតិអវិជ្ជមាន។

ចំពោះករណីនេះក្រុមមេធាវីបានការពារភាពស្អាតស្អុំជូនលោកបណ្ឌិត អ៊ាង សុផល្លែត វិញក្នុងការអនុវត្តសិទ្ធិស្របតាមផ្លូវច្បាប់ដើម្បីប្រឆាំងនឹងករណីគំរាមកំហែងបុគ្គលបំពានច្បាប់ ដោយតុលាការកំពូលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ លើម្នាក់នេះ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តដល់ឯកឧត្តមណ្ឌិត អ៊ាង សុផល្លែត ជាជនរងគ្រោះ និងជាដើមបណ្តឹងរដ្ឋប្បវេណី។

សកម្មភាពរបស់ ទណ្ឌិត អ៉ឹង លីប៉េង និងបក្ខពួក ដែលសហការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈបណ្ដាញសង្គម និងសារព័ត៌មានក្រៅច្បាប់ ដើម្បីបង្កាច់បង្អួចកិត្តិយសលោកបណ្ឌិត អ៊ាង សុផល្លែត មិនត្រឹមតែជាការវាយប្រហារជាលក្ខណៈបុគ្គលនោះទេ ជនទាំងនេះបានផ្សាភ្ជាប់មុខងារលោកជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមុខងារនានារបស់ក្រុមគ្រួសារ ដែលបង្ហាញពីចេតនាធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ មានចរិកញុះញង់ឱ្យមានការរើសអើងបុគ្គល ក៏ដូចជារើសអើងអ្នករាជការសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថាប័នរដ្ឋ៕IMG_20231211_211545_615 IMG_20231211_211546_379 IMG_20231211_211545_523

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |