ស្ទឹងត្រែង៖ កាលពីពេលយប់រំលងអាធ្រាត្រនៅវេលាម៉ោង៣និង១៧នាទីយប់
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការសហការណ៍
ជាមួយអាវុធហត្ថខេត្តស្ទឹង
ត្រែងបានធ្វើការបង្ក្រាបរថយន្តឡង់គ្រីស័រខណៈពេលកំពុងបើកធ្វើសកម្មភាពដឹក
ជញ្ជូនឈើក្រញូង១គ្រឿងចេញពីផ្លូវជាតិលេខ៧ព្រំដែនកម្ពុជា ឡាវ ឆ្លងកាត់ស្ពាន
សេកុងចូលមកកាន់ទីរួមខេត្តស្ទឹងត្រែង ឆ្ពោះយកទៅលក់នៅខេត្តរតនគីរី បង្ក្រាប
បាននៅចំណុចផ្លូវជាតិលេខ៧៨ ជិតផ្លូវចូលទៅវារីអគ្គិសនីសេសានក្រោម២ ស្ថិត
នៅភូមិកាតូត ឃុំ កំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
តាមប្រភពពីសមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា រថយន្តដែលបានដឹកឈើក្រញូង
ខាងលើនោះ ម៉ាកឡង់គ្រីស័រ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2E 3170
ហើយឈើនៅក្នុងរថយន្តនេះគឺឈើប្រណិតប្រភេទឈើក្រញូង មានចំនួនកន្លះ
រថយន្ត បន្ទាប់មកបាននាំយករថយន្តនិងឈើក្រញូងដែលធ្វើការដឹកជញ្ជូនខុស
ច្បាប់ខាងលើនោះយកមកកាន់បន្ទាយអាវុធហត្ថខេត្តស្ទឹងត្រែងទាំងយប់ លុះ
ព្រឹកឡើងទើបបានហៅខាងជំនាញរបស់រដ្ឋបាលព្រៃឈើខេត្តមកធ្វើកំណត់
ហេតុសំណុំឯកសារដើម្បី ទទួលយកឈើក្រញូងខាងលើនោះ រក្សាទុកនៅឯ
ខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងចាត់ការទៅតាមនិតិវិធីនៃច្បាប់ ។
នៅជុំវិញក្នុងរឿងបង្ក្រាបរថយន្តឡង់គ្រីស័រដឹកឈើក្រញូងខុសច្បាប់១គ្រឿង
បានប្រគល់ឈើមកឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្ត ខាងលើនោះដែរ លោក
ម៉ែន សុខា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រុកសេសាន បានប្រាប់ឪ្យដឹង
កាលពីវេលាម៉ោង៣និង៤១នាទីរសៀលថ្ងៃទី១៥ ខែកុម្ភះ នេះថា លោកបាន
មកទទួលយកឈើក្រញូងនៅបន្ទាយអាវុធហត្ថខេត្ត ហើយយកមករក្សាទុក
នៅឯខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ជាឈើប្រណិតក្រញូងមានចំនួន
៨១ដុំ ស្មើនិង៧៦៤គីឡូក្រាម (ជាង៦ផ្លាន ស្មើនិង០,៦៣៦ ម៉ែត្រគូប)ឯចំណែក
រថយន្តវិញគឺទុកនៅក្នុងបន្ទាយអាវុធហត្ថខេត្ត រីឯម្ចាស់រថយន្តខាងលើនោះវិញ
បានរត់គេចខ្លួនបាត់៕ ដោយ វង្ស សុភី!