នៅរសៀលថ្ងៃពុធ ១៥កេីត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣
លោកឧត្តមសេនីយទោ ស ថេង ស្នងការខេត្តពោធិ៍សាត់ និងលោក ប៉ុង កាំងទី ព្រះរាជអាជ្ញារង ខេត្តពោធិ៍សាត់ បានបញ្ជាកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចុះបង្រ្កាបមេឆ្នោតវៀតណាមខុសច្បាប់មួយក្រុម ដែលមានគ្នាសរុបចំនួន07នាក់ ដែលជ្រកក្រោមស្លាកយីហោឆ្នោតនាគនាំសំណាង។ ហេីយបានឃាត់ខ្លួនមនុស្សចំនួន06នាក់ ចំណែក01ទៀតបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ននេះនគរបាលព្រហ្មទណ្ឌកំរិតស្រាលកំពុងសួរនាំរកមេក្លោងធំនៅពីក្រោយខ្នង។ ក្នុងនោះនគរបាលព្រហ្មទណ្ឌកំរិតស្រាលក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន រថយន្តចំនួន3គ្រឿងសម្រាប់ធ្វេីសកម្មភាព។
1.រថយន្តម៉ាកToyota CAMARY ឆ្លាម ដែលពាក់ផ្លាកលេខក្លែងក្លាយ ភ្នំពេញ2C-0453
2.រថយន្តម៉ាកToyota Prius ដែលពាក់ស្លាកលេខ ភ្នំពេញ2BD-3577
3.រថយន្តម៉ាកMisumisi ដែលពាក់ផ្លាកលេខ ភ្នំពេញ2BF-7712 ផងដែរ។ រាល់វត្ថុតាង និងមនុស្សអ្នកដែលជាប់ពាក់ព័ន្ធកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បន្តនីតិវិធីច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅអមសាលាដំបូងខេត្តពោធិ៍សាត់ដេីម្បីចាត់ការទៅតាមផ្លូវច្ បាប់។