ខេត្តរតនះគីរី ៖មេឈ្មួញឈើដែលល្បីឈ្មោះខាងទិញព្រៃសហគមន៍រាប់ពាន់ហត្ថចាប់ពី
ស្រុកអូយ៉ាដាវរហូតមកទល់និងស្រុកលំផាត់ កំពុងតែរងនូវការកាប់បំផ្លាញយ៉ាងរង្គាលរង្គំ
មិនមានស្ថាប័នពាក់ព័ន្ឋណាមានវិធានការណ៍បង្ក្រាបឡើយ ព្រៃសហគមន៍ដែលឈ្មួញ
កំពុងតែបំផ្លាញនោះ គឺ ស្ថិត នៅ ស្រុក អូរយ៉ាដាវនិង ស្រុកលំផាត់។
បើតាមកម្មកររកស៊ីកាប់ឈើក្នុងព្រៃសហគមន៍នេះបានលួចប្រាប់ថា នៅក្នុងព្រៃនោះមាន
កម្មករជាច្រើនដើម្បីកាប់ឈើទុកដឹកចេញទៅប្រទេសវៀតណាម ហើយប្រភពកម្មករនោះ
បានបន្តទៀតថា ស្ថាប័នពាក់ព័ន្ឋ មន្រ្តីជំនាញ ក៏ដូចជាបរិស្ថានត្រូវបានថៅកែឈើបង់លុយ
ជូនអស់ហើយ ប៉ុន្តែ កម្មករនោះមិនបានប្រាប់ថា ថៅកែឈើរបស់ខ្លួនមានឈ្មោះអ្វីនោះទេ
ហើយបានបន្តថាចាំប្រាប់នៅពេលក្រោយ។បើតាមប្រភពពីមន្រ្តីបរិស្ថានម្នាក់បានបង្ហើបប្រាប់ថា
បច្ចុប្បន្នមានឈ្មួញឈើពិតជាមានមែន ក៏ប៉ុន្តែមានការលួចលាក់ ភាគច្រើនកម្មករអាឈើនៅពេលយប់
ដោយសារនៅពេលថ្ងៃមានគេដឹងឮច្រើន។
ការទិញព្រៃសហគមន៍ហើយដាក់កម្មករនិងគ្រឿងចក្រជាច្រើននៅក្នុងព្រៃនោះមានទាំង
ជនជាតិវៀតណាមខុសច្បាប់ជាច្រើននាក់នៅក្នុងព្រៃដើម្បីកាប់ឈើដឹកទៅប្រទេសវៀត
ណាម ស្រុកលំផាត់ខេត្តរតនគីរីយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ច
ណាហ៊ានប៉ះពាល់សូម្បីតែយកភ្នែកមើលក៍មិនហ៊ានផង បើតាមប្រភពពីប្រជាពលរដ្ឋ
លួចខ្សឹបប្រាប់អ្នកសាព័ត៌មានយើងថាសព្វថ្ងៃនេះមេឈ្មួញដុះស្លែកំពុងតែនាំគ្រឿងចក្រ
ជាច្រើនគ្រឿងនិងដាក់កម្មករថែមយ៉ាងច្រើនដើម្បីកាប់យកឈើអោយឆាប់អស់ក្នុងពេល
ឆាប់ៗកុំអោយពិបាកក្នុងការរត់ការសមត្ថកិច្ចច្រើនលើកច្រើនសារដែលគេថាសង្ស័យមាន
ការឃុបឃិតគ្នាជាលក្ខណះប្រព័ន្ឋស្រុកលំផាត់និងអូរយ៉ាដាវហើយឈើដែលកាប់ហើយត្រូវបានដឹក
ជញ្ជូនទៅប្រទេសវៀតណាមយ៉ាងរលូនសមត្ថកិច្ចជាច្រើននាំគ្នាបិទភ្នែក។
បើតាមសេចក្តីរាយការណ៍ពីភ្នាក់ប្រចាំខេត្ត រតនគីរីបានរាយការណ៍មកថាចាប់តាំងពីចូលឆ្នាំ
ចិនរួចមកមេឈ្មួញរូកំពុងខិតខំបង្កើតបទល្មើសយ៉ាងខ្លាំង រីឯសមត្ថកិច្ចពាក់ព័ន្ឋមិនខ្វល់
សំខាន់ដេកចាំយកតែលុយទៅបានហើយ សេចក្តីរាយការណ៍នេះបន្តឲ្យដឹងទៀតថា
អនាគតទៅព្រៃឈើនេះនិងរលាយហិនហោចដោយសារតែ ក្រុមឈ្មួញពីរ ទៅបីនាក់កាប់បំផ្លាញ
ខេ្ទចខ្ទីគ្មានសល់អ្វី កុំថាឡើយមេឈើ សូម្បីតែ ទួតឈើក៏ងាប់ដែរ ពីព្រោះក្រុមឈ្មួញមិនមែនយក
ពូថៅទៅកាប់ទេគឹអានិង ម៉ាស៊ីនត្រង់ស៊ីន័រឯនោះ ។ ប្រភពមួយចំនួនទៀតបានលើកឡើងថាគេឃើញ
មានឈ្មួញឈើដឹកជញ្ជូនឈើបានរាល់ថ្ងៃហើយអ្នករកស៊ីតូចតាចគេឲ្យផ្អាកគឺផ្អាកហើយ។ក្នុងការដឹក
ជញ្ជូនឈើប្រណិតដល់ព្រំដែនវៀតណាម មិនដែលឃើញមន្រ្តីជំនាញមេព្រៃតាមស្រុកខេត្តឃាត់ ឬទប់
ស្កាត់ទេ។បើតាមប្រភពប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងពេលក្រុមឈ្មួញ
ឈើកំពុងតែកាប់ឈើដើម្បីនាំយកទៅលក់នៅប្រទេសណាម ហើយប្រភពនោះបានបន្តទៀតថា ពួកគាត់កំពុងតែនាំ
បែរបន់ឲ្យបារមីនៅខេត្តរតនគីរីជួយតំរង់ទិសឲ្យស្ថាប័នពាក់ព័ន្ឋឬមន្រ្តីជំនាញមានវិធានការណ៍ដើម្បីទៅបង្រ្កាបផង។
លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រតនគិរីបានប្រាប់តាមទូរស័ព្ទថា បើសិនជាមែន គេនិងធ្វើរបាយ
ការណ៍ហើយលោកបានបន្តទៀតថា ខណះពេលនេះលោកកំពុងជាប់ប្រជុំនៅឯខេត្តសៀមរាបផងដែរ។
ប្រជាពលរដ្ឋនៅខេត្តរតនគីរីសុំអំពាវនាវដល់ ឯក ឧត្តម ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនឹង
ឯក ឧត្តម សៅ សុខាដើម្បីជួយផង។ហើយប្រជាពលរដ្ឋគាត់ថា បើគ្មានឯក ឧត្តមទាំងពីរនាក់នេះទេ គាត់អស់សង្ឃឹម
ទៅលើ អាជ្ញាធរខេត្ត ស្រុកក្រុង និយាយរួម គឺស្ថាប័នពាក់ព័ន្ឋនៅខេត្ត រតនគីរីនេះតែម្តង៕ នៅមានបន្ត!