គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារខេត្ត ស្រុក ចុះពិនិត្យសកម្មភាពបូមទឹកសង្គ្រោះស្រែប្រាំង និងសំណេះសំណាលសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ កសិករ ស្ថិតក្នុងភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារខេត្ត ស្រុក ចុះពិនិត្យសកម្មភាពបូមទឹកសង្គ្រោះស្រែប្រាំង និងសំណេះសំណាលសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ កសិករ ស្ថិតក្នុងភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ខេត្តកណ្ដាល៖ នារសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារខេត្ត ស្រុក ចុះពិនិត្យសកម្មភាពបូមទឹកសង្គ្រោះស្រែប្រាំង និងសំណេះសំណាលសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ កសិករ ស្ថិតក្នុងភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល មានការខ្វះខាតទឹកសម្រាប់ស្រូវរបស់ខ្លួន ឯកឧត្ដមអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញខេត្ត ស្រុក ធ្វើការចុះពិនិត្យ និងអន្តរាគមន៍ភ្លាមៗ ដើម្បីទៅជួយសង្គ្រោះស្រូវជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។

FB_IMG_1705218641185 FB_IMG_1705218651600 FB_IMG_1705218663978 FB_IMG_1705218657090 FB_IMG_1705218674990 FB_IMG_1705218669239 FB_IMG_1705218693137កឧត្ដមអភិបាលខេត្ត បានបញ្ជាក់បន្ដែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដែលប្រជាពលរដ្ឋកំពុងជួបប្រទះនាពេលនេះ ក្រុមការងារពាក់ព័ន្ធ ត្រូវជួយអន្តរាគមសង្គ្រោះបន្ទាន់ ចំពោះផលដំណាំស្រូវរបស់ប្រជាកសិករចំនួន ២៣៥ គ្រួសារ លើផ្ទៃដីបង្កបង្កើនផល ១.០៧៥ហិចតា ដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ រួមមាន៖ បូមទឹកពីទន្លេតូចបង្ហូរចូលទៅព្រែកស្ដីប្រវែង ៥០០ម៉ែត្រ ដើម្បីទម្លាក់ទឹកចូលទៅបឹងខ្យង សម្រាប់ស្រោចស្រប់លើផ្ទៃដីដំណាំស្រូវចំនួន ៦៥០ហិចតា របស់ប្រជាកសិករ ១៦០គ្រួសារ នៅភូមិជ្រៃលាស់, បូមទឹកពីទន្លេតូចបង្ហូរចូលព្រែកតាជា ប្រវែង ១០០០ម៉ែត្រ ដើម្បីទម្លាក់ទឹកចូលទៅចុងព្រែកសម្រាប់ស្រោចស្រប់លើផ្ទៃដីដំណាំស្រូវប្រាំងចំនួន ៤២៥ហិចតា របស់ប្រជាកសិករ ៧៥គ្រួសារ ក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |