ក្រចេះ: នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤
ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្តបុរី ខេត្តក្រចេះ បានអញ្ជើញចូលរួម ពិធីប្រកាសអនុប្រធាន ការងារគណបក្សចុះមូលដ្ឋានខេត្ត និងប្រធាន អនុប្រធានក្រុមការងារ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តក្រចេះ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ។
ពិធីប្រកាសអនុប្រធាន ការងារគណបក្សចុះមូលដ្ឋានខេត្ត និងប្រធាន អនុប្រធានក្រុមការងារ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តក្រចេះ ដែលមានសមាសភាពរួមមាន:
1. ឯកឧត្តម វ៉ា ថន ទទួលសេចក្តីសម្រេចក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ
2. ឯកឧត្តម ស៊ឹម ចាន់ថុល ទទួលសេចក្តីសម្រេចក្រុមការងារចល័តនៃក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តក្រចេះ
3. ឯកឧត្តម ឆាន សាផាន់ និង ឯកឧត្តម ជុំ កុសល ទទួលសេចក្តីសម្រេច ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆ្លូង
4. ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី និងលោកជំទាវ សុខមុំ និមល ទទួលសេចក្តីសម្រេច ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី
5. ឯកឧត្តម ទន់ សារ៉ាត់ និង ឯកឧត្តម កឹម គុណវឌ្ឍន៍ ទទួលសេចក្តីសម្រេច ក្រុមការងារចុះមូលដ្ឋានក្រុងក្រចេះ
6. ឯកឧត្តម ហ៊ុន ហ៊ីវ ជននាថ និង ឯកឧត្តម លី វ៉ាន់ហុង ទទួលសេចក្តីសម្រេចក្រុមការងារគណបក្សចុះមូល មូលដ្ឋានស្រុកព្រែកប្រសព្វ
7. ឯកឧត្តម ប៉ូវ ប៊ុណ្ណារិទ្ធិ និង ឯកឧត្តម អ៊ុក សំរេច ទទួលសេចក្តីសម្រេច ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសំបូរ
8. ឯកឧត្តម ហ៊ួត យាងវេង និង ឯកឧត្តម លី ផល្លា ទទួលសេចក្តីសម្រេចក្រុមការងារចុះមូលដ្ឋានស្រុកស្នួល
9 . ឯកឧត្តម ហេង ចាន់ធួន និង លោកជំទាវ ឆៃ ចាន់រិទ្ធីសូលីដា ទទួលសេចក្តីសម្រេច ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ