គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

គ្រូបង្រៀនជាប់កិច្ចសន្យាពីរនាក់ប្ដីប្រពន្ធលើកដៃសំពះ ទទូចសុំអន្តរាគមន៍ពីសំណាក់ សម្តេចតេជោ និង លោកជំទាវ

គ្រូបង្រៀនជាប់កិច្ចសន្យាពីរនាក់ប្ដីប្រពន្ធលើកដៃសំពះ ទទូចសុំអន្តរាគមន៍ពីសំណាក់ សម្តេចតេជោ និង លោកជំទាវ

កោះកុង៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូន
ក្រុមនិស្សិតស្ម័គ្រចិត្ត ចុះតាមបណ្តាខេត្តក្រុង ដើម្បីវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ដោយ
ចេញប្លង់កម្មសិទ្ធិជូនដល់ពួកគាត់ ឲ្យកាន់កាប់អាស្រ័យផលស្របច្បាប់ និងបទ បញ្ជារ
លេខ០១.ប.ប.របស់សម្តេច។
ដោយឡែកក្រុមគ្រួសារប្តីប្រពន្ធ២នាក់ ដែលជាគ្រូបង្រៀនជាប់កិច្ចសន្យាឈ្មោះអ៊ួន យិន
និងប្រពន្ធឈ្មោះជា ផល្លា មានទីលំនៅ នៅភូមិ កោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង
ខេត្តកោះកុង។ ពួកគាត់មានមុខរបរជាគ្រូបង្រៀន ជាប់កិច្ចសន្យានៅសាលាឧបសម្ព័ន្ធ
វត្តត្រពាំងរូង(ភ្នំមាស).។
គាត់មានដីលំនៅដ្ឋាន មួយកន្លែងកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ២០០៦រហូតមកដល់
ឆ្នាំ២០១២ – ២០១៣ ក្រុមនិស្សិតបានចុះវាស់វែងនិងបានផ្តល់ជូននូវ សាលកបត្រព័ត៌មាន
(ចុងសន្លឹក)។ ដែលមានទីតាំងនៅភូមិកោះកុង ក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង
មានក្បាលដីលេខ(២) ដែលមានព្រំប្រទល់ខាងជើងទល់និងផ្លូវខាងកើតទល់និងសំ ណូម៉ា
ខាងត្បូងទល់និងសំ ណូម៉ា ខាងលិច ទល់និង វង្ស នឿន ហើយបានទទួលស្គាល់ពីលោក
ទូច ខានដា មន្ត្រីក្រុមការងារ និងលោកកាយ អ៊ួយ មេឃុំត្រពាំងរូង ប្រថាប់ត្រាបានឃើញនិង
បញ្ជាក់ថា ឈ្មោះអួន យិន ពិតជាមានដីលេខ០២ នៅភូមិកោះ កុងក្នុងពិតប្រាកដមែន ធ្វើនៅ
ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៣។
លុះដល់ឆ្នាំ២០១៤លោកហូ សូនី ដែលជាមន្ត្រីឧទ្យានជាតិបូទុមសាគរ នៃក្រសួងបរិស្ថាន និង
ប្រពន្ធឈ្មោះអ៊ូ.ទែត បានសុំដីរបស់គាត់សង់ខ្ទមរស់នៅបណ្ដោះ អាសន្ន រយះពេល៦ខែ ដោយ
មានការយោគយល់គ្នានោះ គាត់ក៏យល់ព្រមឲ្យរស់នៅលើដីខាងមុខផ្ទះរបស់ គាត់ គឺមិនមាន
លិខិតស្នាមអ្វីនោះទេ។

រហូតមកដល់ថ្ងៃទី១-៧-២០១៥លោកហូ សូនី បានសុំរស់នៅបន្ត១ឆ្នាំទៀត តែម្ចាស់ដីខាងលើ
សុំឲ្យមានធ្វើកិច្ចសន្យា ដោយឡែក កិច្ចសន្យានោះឈ្មោះហូសូនី មិនបានមកធ្វើកិច្ចសន្យាជា
មួយគាត់ ដែលជាម្ចាស់ដីនោះទេ បែរជាទៅធ្វើជាមួយ លោកឧកញ៉ា ឈិន ទៅវិញ ចំណែកកិច្ច
សន្យានោះ មិនបានឲ្យអាជ្ញាធរភូមិឃុំសរសេរនោះទេ បែរជាឧកញ៉ា ឈិន ជាអ្នកសរសេរ ហើយ
ការសរសេរមិនដាក់ឈ្មោះម្ចាស់ដីខាងលើនោះដែរ បែរគេសរសេរដាក់ថា ដីចំណីផ្លូវទៅវិញ។

ក្រោយពីម្ចាស់ដីខាងលើបានដឹង គាត់ក៏ទៅសួរលោក ប៊ីលើន មេភូមិកោះកុងក្នុង ពេលនោះលោក
មេភូមិឆ្លើយថា ចាំគាត់សម្រួលជាមួយ ឧកញ្ញ៉ា ឈិន  លោកគ្រូ អ្នកគ្រូ ជាម្ចាស់ដី ក៏ទៅសួរលោកកាយ
អ៊ួយ មេឃុំត្រពាំងរូងបន្តទៀត ពីបញ្ហា ការនៅបន្តរបស់លោកហូ សូនី មេឃុំបានឆ្លើយប្រាប់គាត់ថា
ចាំលោកសម្រួលជាមួយឧកញ៉ា ឈិន។

ចំណែកលោកគ្រូអ្នកគ្រូដែលជាម្ចាស់ដី គាត់ឆ្ងល់ថា ឧកញ៉ាឈិន ហេតុអ្វីបានជាមកលូកដៃក្នុងរឿង
ដីធ្លីរបស់គាត់។ចំណែកការពាក់ព័ន្ធមានតែឈ្មោះអ៊ួន យិន ជា ផល្លា ដែលជាម្ចាស់ដីនិងឈ្មោះហូ សូនី
ដែលជាអ្នកមកសុំដីគាត់សង់ខ្ទមនៅ បណ្តោះអាសន្នតែប៉ុណ្ណោះ ចុះហេតុអីបានជាអាជ្ញាធរឃុំចាំសម្រួល
ឧកញ៉ា ឈិនទៅវិញ។

អ្នកគ្រូបានអោយដឹងទៀតថា ថ្មីៗនេះ លោកហូ សូនីដែលជាមន្ត្រីឧទ្យានជាតិបូទមសាគរ នៃក្រសួងបរិ
ស្ថាន រូបនោះបាននិយាយថា គេមិនរូសចេញនោះទេអ្នកណាក៏មិនហ៊ានមករូសរើផ្ទះនេះបានដែរ គ្រាន់តែ
ដើរចេញមួយរយះពេល ហើយចាំត្រឡប់មកនៅវិញវាគ្មានបញ្ហាអ្វីនោះទេ ទោះបីអ្នកសាព័ត៍មានចុះផ្សាយ
ហើយក៏គ្មានបញ្ហាដែរ។

ជំវិញករណីខាងលើអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក កាយអ៊ួយ មេឃុំត្រពាំងរូងដើម្បី
សុំការបំភ្លឺទូរស័ព្ទចូល តែគ្មានអ្នកលើក។

ចំណែកលោកជា សូវី អភិបាលស្រុកកោះកុង បានធ្លាប់ ថ្លែងតាមទូរស័ព្វអោយដឹងថា  ករណីដីរបស់
លោកគ្រូ អ្នកគ្រូ លោកបានទទួលព័ត៌មានហើយ ហើយលោក ទទួលស្គាល់ដីមួយកន្លែងនេះគឺគាត់មាន
សលាកបត្រត្រឹមត្រូវ ហើយលោកបានអោយមេឃុំចុះទៅពិនិត្យ ដោះស្រាយជាមួយភូមិបាល ។
ចំណុចសំខាន់ លោក សុំអោយម្ចាស់ដី ធ្វើលិខិតបណ្ដឹង១ច្បាប់ ទៅអោយ លោកមេឃុំ ហើយបើលោក
មេឃុំមិនទទួល លោក សុំអោយម្ចាស់ បណ្ដឹងរូតយកមកផ្ដឹងនៅសាលាស្រុក ងាយស្រួលលោក ដោះស្រាយ ។
លោកជា សូវី  បន្តទៀតថា ថ្មីៗនេះដែរ លោកបាន អោយមន្ត្រីជំនាញចុះទៅខេត្ត ដើម្បីពិនិត្យឯកសារនៅ មន្ទីរ
តើដីរបស់គាត់មានទំហំប៉ុន្មាន ហើយរឿងនេះ លោកអភិបាល និងខំពន្លឿនអោយបានឆាប់ៗ នៅពេលខាងមុខនេះ។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃ១៦ ខែកុម្ភះ ឆ្នាំ2017នេះហើយ អា ជ្ញាធរឃុំ ស្រុក នៅមិនទាន់មានចំណាត់ការណា មួយ
ជូនដល់លោកគ្រូ អ្នកគ្រូ ដែលជាម្ចាស់ដីនោះទេ។ពាក់ករណីចេះដែលគេហទំព័រព្រះវិហារមិនអាចសុំការបំភ្លឺពីលោក
ឧកញ៉ា ឈិនបានទេ ពីព្រោះមិនស្គាល់លេខ។ គេទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ឋ៕
ដោយ ង៉ែត សុគន្ធី !

 

 

k99 k777 k55 k44 k22 k66 k11 k0001

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |