គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

បទល្មើសសម្រាស់កើតឡើងពេញផ្ទៃទឹក ក្នុងស្រុកកំពង់លែង ពលរដ្ឋលើកឡើងថា មិនទាន់ឃើញសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបនោះទេ…

បទល្មើសសម្រាស់កើតឡើងពេញផ្ទៃទឹក ក្នុងស្រុកកំពង់លែង ពលរដ្ឋលើកឡើងថា មិនទាន់ឃើញសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបនោះទេ…

ខេត្តកំពង់ឆ្នាំង ៖ ក្រុមឈ្មួញបទល្មើសនេសាទហ៊ុំសម្រាស់ចាប់ត្រីរាប់រយដុំ ពាសពេញផ្ទៃទឹក ក្នុងភូមិសាស្រ្ត ឃុំផ្លូវទូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃហាក់បីដូចជាមិនមាន រស៊ើបដល់អាជ្ញាធរ ឬ សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធណាមួយធ្វើការបង្ក្រាបសោះឡើយ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាមន្ត្រីជំនាញពាក់ព័ន្ធបានសើមមាត់ សើមករ អស់ហើយមើលទៅបានជានៅស្ងៀមស្ងាត់ឲ្យចឺម ។

 

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំងបទល្មើស ហ៊ុំសម្រាស់ជម្រកត្រីពង ត្រង់ចំណុច ចុងផ្លូវទូក , ក្បាលកោះអ្នកតា , ថ្នល់ឈើទាល , និងចំណុចសាលាថ្ម រហូតដល់ចំណុចកោះខ្ចៅ ស្ថិតក្នុងភូមិសាស្រ្តឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងនោះសម្រាស់មួយចំនួនបានហ៊ុំព័ទ្ធចាប់ត្រីរួចរាល់ ខ្លះកំពុងធ្វើសកម្មភាពហ៊ុំចាប់ត្រី ដែលនៅសេស សល់ជាច្រើនរយដុំទៀត កំពុងត្រៀមចាប់ជាបណ្តើៗ នៅតាមចន្លោះដងព្រែកក្នុងភូមិសាស្ត្រខាងលើ ហើយសងខាងព្រែកគឺទុកតែមួយចន្លោះកណ្ដាលសម្រាប់ចរាចរណ៍ ទូក កាណូត តែប៉ុណ្ណោះ  សល់ពីហ្នឹងគឺសុទ្ធតែសម្រាស់ទាំងធំទាំងតូចរាប់រយដុំ ។

 

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ក្នុងលក្ខណៈសុំមិនបញ្ចេញឈ្មោះបានបានប្រាប់ឲ្យដឹងថា÷  ការប្រព្រឹត្តិបទល្មើសនេសាទខាងលើនេះ តែងតែកើតមានឡើងជារៀងរហូតឡើងដុះស្លែហើយ ពុំដែលឃើញមានសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធណា មកធ្វើការចុះបង្ក្រាបនោះទេ ហើយក្រុមឈ្មួញដែលប្រព្រឹត្តិបទល្មើសនេសាទនោះ ហាក់បីដូចជាមិនខ្លាចញញើតនិងច្បាប់ ឬអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធណាសោះឡើយ បែបជាបានសែនសំណែនហើយមើលទៅ។

 

ពោលគឺ÷ ក្រុមឈ្មួញបទល្មើស នេសាទទាំងនោះ បែជាបានទទួលភាពកក់ក្តៅពីអ្នករត់ការសម្រាស់ ឈ្មោះ ហួរ ដែលរស់នៅភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលគេបាននិយាយត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ចជំនាញ ពីថ្នាក់លើដល់ថ្នាក់ក្រោម រួចរាល់អស់ហើយ ទើបមានការនេសាទទៅបានយ៉ាងរលូនបែបនេះ ជាពិសេសប្រហែលជាមានការជ្រោមជ្រែង បើកភ្លើងខៀវពីលោកនាយសង្កាត់ ឌុល ចាន់ឌី ថែមទៀតផងមើលទៅ។

 

ប្រជាពលរដ្ឋក៏បានបន្តទៀតផងដែរថា÷ ពួកគាត់មានការងឿយឆ្ងល់ថា ÷

សព្វថ្ងៃនេះគ្រាន់តែពួកគាត់ចាប់ត្រីតូចតាច លក្ខណៈគ្រួសារបន្តិចបន្តួចគ្រាន់នឹងចិញ្ចឹមជីវិត ក្នុងជីវភាពគ្រួសារប៉ុណ្ណោះ ភ្នែកនៅកញ្ចឹងករបាត់ហើយ  ដោយសារតែពួកគាត់គ្មានលទ្ធភាពបង់ ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ដូចក្រុមឈ្មួញទាំងនោះទេ តើភាពខុសគ្នារវាងការនេសាទតូចតាចលក្ខណៈគ្រួសារ និងការនេសាទបែបអាជីវកម្មទ្រុងទ្រាយធំ គួរបង្ក្រាបមួយណា?  បានជាពួកគាត់ពិបាកក្នុងការរកទទួលទានចិញ្ចឹមជីវិតដូចសព្វថ្ងៃនេះ ។

 

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានទទូចស្នើសុំដល់លោកឌុល ចាន់ឌី នាយសង្កាត់ជល់ផល ស្រុកកំពង់លែង និង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជាពិសេស ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ  មេត្តាជួយចាត់វិធានការនូវបទល្មើសនេសាទ បែបយ៉ាងអាណាធិបតេយ្យ របស់ក្រុមឈ្មួញបទល្មើសនេសាទចំណុច ទីតាំងខាងលើនេះផងទាន ។

 

ទាំងនេះជាការលើកឡើងមួយជ្រុងពីប្រជាពលរដ្ឋនៅទីនោះតែប៉ុណ្ណោះ ដោយឡែកលោកឌុល ចាន់ឌី អង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធករណីនេះ ដោយព្យាយាមខលតាមរយ:លេខទូរសព្ទ០៩៧៤៨០៧១៧១

ចូលមិនលើក។

 

ដូចការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន លោកនាយសង្កាត់ម្នាក់នេះកំពុងតែ គឃ្លើនលើបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល បង្ក្រាបរាល់បទល្មើសនេសាទដែលផ្ទុយពីច្បាប់ស្តីពីជល់ផល ចូលរួមថែរក្សាធនធានធម្មជាតិ ជីវៈចម្រុះ ព្រៃលិចទឹកជុំវិញបឹងទន្លេសាបឲ្យមាននិរន្តរ៍ភាព។

 

បើយោងតាមប្រសាសន៍របស់ នាយករដ្ឋមន្ត្រីពីអាណត្តិមុនបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅលើការបង្ក្រាប បទល្មើសនេសាទគ្រប់ប្រភេទ ដែលផ្ទុយពីច្បាប់ហើយ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ថា លោកបានសន្យាជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រី ថាចុះបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់នេះ អោយអស់ បើមិនអស់ទេ គឺប្រIMG_20240303_055818_947 IMG_20240303_055823_659 IMG_20240303_055824_288 IMG_20240303_055824_167 IMG_20240303_055823_974 IMG_20240303_055953_508 IMG_20240303_060001_945 IMG_20240303_060006_307 IMG_20240303_060011_128 IMG_20240303_060015_526 IMG_20240303_060040ឈមមុខ អស់ពីការងារ។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |