គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ថៅកែទូបាញ់ត្រី ដុះស្លែ ឈ្មោះ សុខ អាង នឹងប៉ាក់ពួកជាច្រើននាក់ បានវាយអ្នកសារព័ត៌មាន អោយរងរបួសធ្ងន់នៅពេលអ្នកសារព័ត៌មាន ចុះយកព័ត៌មាន នៅទីតាំងទូបាញ់ត្រីរបស់ខ្លួន

ថៅកែទូបាញ់ត្រី ដុះស្លែ ឈ្មោះ សុខ អាង នឹងប៉ាក់ពួកជាច្រើននាក់ បានវាយអ្នកសារព័ត៌មាន អោយរងរបួសធ្ងន់នៅពេលអ្នកសារព័ត៌មាន ចុះយកព័ត៌មាន នៅទីតាំងទូបាញ់ត្រីរបស់ខ្លួន

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ÷ក្រុមអ្នក សារព័ត៌មានចំនួន៣នាក់ត្រូវបានឈ្មោះ សុខ អាង នឹងប៉ាកពួក អ្នកបើកល្បែងស៊ីសងខុសច្បាប់បានវាយធ្វើបាបបណ្តាលអោយ មានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនិងបានបំផ្លិចបំផ្លាញទ្រព្យផ្ទាល់ខ្លួនអស់ជាច្រើន ខណ: ពួកគាត់ចុះទៅថតផ្តិតយករូបភាពនៅកន្លែង បទល្មើស។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅចំណុច ភូមិ ប្រជាធម្មខាងលិច សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យនៅវេលាម៉ោង៨:៣០នាទី យប់ថ្ងៃទី០២ខែមិនាឆ្នាំ២០២៤។

ជនដៃដល់ជាម្ចាស់ផ្ទះ ឈ្មោះ ក្រូច ឃឿន ភេទស្រី អាយុ ៥៦ ឆ្នាំ រស់នៅ ភូមិ ប្រជាធម្មលិច សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នឹងឈ្មោះ សុខ អាង ជាម្ចាស់ទូបាញ់ត្រី ដែលជាជនដៃដល់ បាននាំបក្ខពួកមកវាយ លើក្រុមអ្នកសារព័ត៌មាន អោយរងរបួសធ្ងន់ មានចំនួន៣នាក់ ។

អ្នកសារព័ត៍មានរងគ្រោះរួមមាន : ១- ឈ្មោះ សំ អ៊ាង ភេទប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មានតួនាទីជាចាងហ្វាងការផ្សាយ “គេហទំព័រ សំ អ៊ាង ហត់ញូស៍”

២- លោក ស៊ុន ម៉ាញ់ អ្នកយកពត៌មានឲ គេហទំព័រ សំ អ៊ាង ហត់ញូស៍

៣- លោក លួន ភារិន ជាអ្នកយកព័ត៌មានឲ គេហទំព័រ សំ អ៊ាង ហត់ញូស៍។

លោក សំ អ៊ាង បានផ្តល់បទសម្ភាសន៍មកលោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី០៤ខែមិនាឆ្នាំ២០២៤តាមបណ្តាញផ្សព្វផ្សាយ “តេឡេក្រាម” ថា: លោក បានរងរបួសចំក្បាលនិងបានវាយមកលើរូបរាងកាយយ៉ាងធ្ងន់ធ្ងរ ហើយ លោក ស៊ុន ម៉ាញ់ បានរងរបួសធ្លាក់ឆ្អឹងស្មា និង លោក លួន ភារិន បានរងរបួសបែកមាត់ធ្លាយពីក្រៅដល់ខាងក្នុងនៃមាត់ទៀតផង។

ក្នុងហេតុការណ៍ដ៍សាហាវឃោឃៅពីសំណាក់ពួកជនដៃដល់បាននាំគ្នាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកកាសែតទាំង៣នាក់រួមមាន:

– ទូរសព្ទដៃ oppo ចំនួន២គ្រឿង

-ដងឡាយចំនួន២ គ្រឿង

– អាយឌីចំនួន២គ្រឿង ហើយបានវាយកំទេចរថយន្តចំនួន២គ្រឿង បានបណ្តាលអោយខូចខាតយ៉ាងធ្ងន់ធ្ងរ 01 រថយន្ត ប្រូសសេរីឆ្នាំ 2004 បែកកញ្ចក់ផ្នែកខាងមុខនិងកំពិតផ្នែកខាងចំហៀង។ 02- រថយន្ត ប្រូស សេរីឆ្នាំ 2005 បែកនៅផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពីរឈ្មោះ សុខ អាង នឹងប៉ាកពួក វាយអ្នកសារព័ត៌មាន យ៉ាងឃោរឃៅ ក្រុមអ្នក សារព័ត៌មានដែលរងគ្រោះ បានទៅដាក់បណ្តឹងនៅ ប៉ុស្តិ៍សង្កាត់ផ្សារកណ្តាល លោកមេប៉ុស្តិ៍ បានឆ្លើយថា ទាល់តែមានបទបញ្ជាពីថ្នាក់លើ ទើបលោកមក -បន្ទាប់មកទៀត ក្រុមអ្នក សារព័ត៌មានក៏បានខលទៅលោក អធិការរងក្រុងប៉ោយប៉ែត លោកពិសិត លោកថាកំពុងជាប់រវល់ កម្មវិធីគេ ក្រុមអ្នកសារព័ត៌មាន រងគ្រោះបានបន្តទៀតថា ពេលអ្នកសារព័ត៌មាន ថតទីតាំងបទល្មើស បានហើយ រាយការណ៍ជួនមន្ត្រីជំនាញពាក់ព័ន្ធ ហើយបែធ្វើមិនដឹង មិនឮ បែបនេះ តើអោយប្រជាពលរដ្ឋទៅពឹងអ្នកណា រឺមួយដូចពាក្យចាស់ថា: កន្ទេលធំបន្លំដេករឺ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ សូមមិនបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាព ជូនពួកគាត់ បានប្រាប់អ្នកសារព័ត៌មានយើងថា ក្រុងប៉ោយប៉ែត ជាប្រភពថ្នាំញៀន នឹងអនឡាញខុសច្បាប់ យ៉ាងអាណាធិបតេយ្យបំផុត ហើយអាជ្ញាធរពាក់ព័ន្ធ មិនខ្វល់នោះទេ ។

ជាចុងក្រោយ ក្រុមអ្នកសារព័ត៌មានរងគ្រោះ លើកដៃសំពះទៅ សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នឹង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជួយរក យុត្តិធម៌ជូនពួកគាត់ផង

សូIMG_20240305_133259_981 IMG_20240305_133259981d IMG_20240305_133259_981a IMG_20240305_133259_981b IMG_20240305_133259_981c IMG_20240305_133259_981d IMG_20240305_133259_981e IMG_20240305_133312_816 IMG_20240305_133313_312 IMG_20240305_133313_355 IMG_20240305_133326_624 IMG_20240305_133326_926 IMG_20240305_133327_050មបញ្ជាក់ថា: សំនេរនឹងការ អត្ថាធិប្បាយខាងលើ ជាការលើកឡើងរបស់ពួកគាត់ទាំងស្រុង សារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺ

នៅរៀងរាល់ម៉ោងធ្វើការ

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |