គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ស្ត្រីរកស៊ីដឹកឈើតាមម៉ូតូត្រូវបានគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូឈើសង្កត់លើស្លាប់ភ្លាមៗមុនទៅដល់មន្ទីរពេទ្យ

ស្ត្រីរកស៊ីដឹកឈើតាមម៉ូតូត្រូវបានគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូឈើសង្កត់លើស្លាប់ភ្លាមៗមុនទៅដល់មន្ទីរពេទ្យ

ស្ទឹងត្រែង៖ ស្ត្រីវ័យចំណាស់ម្នាក់រកស៊ីដឹកឈើត្រូវបានស្លាប់ភ្លាមៗ
មុនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្ក
ដោយខ្លួនឯងនៅចំណុចលូផ្លូវចាក់គ្រោះក្រហមចុងភូមិកោះសំពាយ
តាមបណ្តោយមាត់ទន្លេស្ថិតក្នុងភូមិកោះសំពាយ ឃុំកោះសំពាយ
ស្រុកសៀមបូក ខេត្តស្ទឹងត្រែង វេលាម៉ោង១២.១៥នាទីថ្ងៃទី១៥ខែ
កុម្ភ:ឆ្នាំ២០១៧ ។

ប្រភពផ្តល់ពណ៌មានពីក្រុមម៉ូតូដឹកឈើជាមួយគ្នាបានឲ្យដឹងថាមុន
ពេលកើតហេតុក្រុមម៉ូតូដឹកឈើជាង១០គ្រឿងបានដឹកឈើចេញពី
ទឹកដីខេត្តព្រះវិហារឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តក្រចេះ
មកដល់ទឹកដីស្រុកថាឡាបរិវ៉ាត់ ជនរងគ្រោះមុនពេលស្លាប់គាត់បាន
ខលទៅ សុំសំរួលលោកមេPMស្នាក់ការភ្នំក្រហមដើម្បីសុំចេញយក
ឈើទៅលក់ យកលុយប្រញាប់បង់ធនាគាផងនោះតែមេស្នាក់ការមិន
ឲ្យចេញទេបើចេញមកលោកនឹងចាប់ព្រោះយាយឯងរកស៊ីឈ្លើយណាស់
មិនដែលស្គាល់លោកនោះទេទៅហួសរហូត ក្រោយមកគាត់មានការភិត
ភ័យព្រោះចាំបាច់ត្រូវតែចេញ ព្រោះជិតដល់ថ្ងៃបង់ការប្រាក់ធនាគារផង
ចិញ្ចឹមកូនតូចៗប្តីបាក់ជើងទៀត ដូច្នេះគាត់ត្រូវបង្ខំចិត្តរកផ្លូវវាងស្នាក់ការ
PMភ្នំក្រហម មកតាមផ្លូវមាត់ទន្លេចាក់ក្រហមដល់ចំណុចកើតហេតុ
ក៍ក្រឡាច់ដុំគ្រោះបណ្តាលឲ្យដួលម៉ូតូឈើសង្កត់លើស្លាប់តែម្តង ។

លោកផរ សាយដិន នាយផ្នែកសណ្តាប់ធ្នាប់ទទួលបន្ទុកចរាចរណ៍ផ្លូវគោក
នៃអធិការស្រុកសៀមបូកបានឲ្យដឹងថា ស្ត្រីម្នាក់ដែលស្លាប់ដោយសារដួល
ម៉ូតូឈើសង្កត់លើស្លាប់នោះឈ្មោះសុំ សំអាត (ហៅយាយសក់ក្រហម)
អាយុ៣៧ឆ្នាំរស់នៅភូមិកំប៉ូ ឃុំឬស្សី ស្រុកចិត្តបូរី ខេត្តក្រចេះ ម៉ូតូWAVE
ពណ៍ក្រហមអត់អាវដឹកឈើពីដុំ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុក
នូវអធិការដ្ឋាននគបាលស្រុកសៀមបូក រងចាំក្រុមគ្រួសារមកទទួលយកវិញ

លោកបន្តទៀតថា ក្រុមដឹកឈើតាមម៉ូតូនេះមិនដែលដឹកមកតាមផ្លូវនេះទេ
ហើយគ្រោះថ្នាក់ចរាចរណ៍នេះក៍ជាលើកទីមួយដែរក្នុងស្រុករបស់លោក
ហើយក៍មិនសូវដែលឃើញមានម៉ូតូដឹកឈើតាមផ្លូវនេះដែរ ប្រហែលជាគេច
ឬខ្លាចអ្វីនោះក៍លោកមិនដឹងដែរ គ្រាន់តែឮក្រុមម៉ូតូគ្នាគាត់ថាគេចពីPMភ្នំ
ក្រហមចាំចាប់ពួគគាត់ ក្រោយពេលកើតហេតុស្រាប់តែបាត់អស់ឈើ ឃើញ
តែម៉ូតូទទេមកជួយគ្នាគាត់ដែលរងគ្រោះនោះយកទៅមន្ទីពេទ្យបង្អែកខេត្ត
មិនបានដល់ពេទ្យផងដោយសាររបួសធ្ងន់ធ្ងរពេកបានស្លាប់តាមផ្លូវ បច្ចុប្បន្ន
សពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ  យកទៅធ្វើបុណ្យតាមប្រពៃណី
នៅឯស្រុកកំណើតខាងលើ។
គួររំលឹកផងដែរថា ក្រុមម៉ូតូដឹកឈើទាំងនេះដេកផ្លូវពីរយប់បីថ្ងៃមកហើយ ដើម្បី
សុំចចារបើកផ្លូវពីរលោកមេPMស្នាក់ការភ្នំក្រហមដើម្បីចេញ មិនបានសម្រេចក៍
គេចមកតាមផ្លូវមិនស្គាល់ច្បាស់ ទើបបណ្តាលឲ្យក្រឡាច់គ្រោះធ្លាក់លូរស្លាប់បាត់
បង់ជីវិតភ្លាមៗតែម្តង ដោយពួគគាត់ឃើញថាមេស្នាក់ការរូបនេះចាប់ឈើដែល
ប្រជាពលរដ្ឋ រកស៊ីដឹកឈើតាមម៉ូតូដើម្បីចិញ្ចឹមក្រពះអស់ជាច្រើនគ្រឿងមកហើយ
បានប្រគល់ឲ្យទៅរដ្ឋបាលព្រៃឈើអូរពងមាន់ យកមករក្សាទុកក្នុងថ្នាលបណ្តុះ
កូនឈើភ្នំក្រហម ថ្មីៗនេះជាហូរហែរ ៕

 

st0001 st0022

 

st0044 oost90 st90

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |